បាក់បែក តែស្រស់ស្អាត
ថ្មីៗនេះ កូនស្រីរបស់ខ្ញុំ បានយកអំបែងកែវមានពណ៌ស្អាតៗជាច្រើន ដែលនាងបានរើសនៅមាត់សមុទ្រ មកបង្ហាញខ្ញុំ។ អំបែងកែវទាំងនោះមានពណ៌ផ្សេងៗគ្នា ដែលខ្លះជាអំបែងក្អមឆ្នាំងដែលគេបានសូន តែភាគច្រើនជាអំបែងដប។ គេបានផលិតក្អមឆ្នាំ និងដប ដោយមានគោលបំណងខុសៗគ្នា តែជួនកាល ពួកវាត្រូវគេបោះចោល ហើយបែកក្លាយជាអំបែង។
បើសិនជាអំបែងដែលគេបោះចោលនោះ បានទៅដល់សមុទ្រ វាក៏ចាប់ផ្តើមការធ្វើដំណើររបស់វា។ វាត្រូវចរន្តទឹក និងទឹកជោរបក់បោកចុះឡើងៗ ហើយមុខស្រួចៗរបស់វាក៏ត្រូវរីករិលអស់ ដោយសារដីខ្សាច់ និងទឹករលក។ មិនយូរប៉ុន្មានក៏ប្រែជារលោង ហើយប្តូររូបរាង្គទៅជាមូល ធ្វើឲ្យវាប្រែជាវត្ថុដ៏ស្រស់ស្អាត។ អំបែងកែវដែលល្អដូចគ្រឿងអលង្កា ក៏បានមានជីវិតថ្មី ហើយអ្នកដែលចូលចិត្តប្រមូលវាទុក និងសិល្បៈករទាំងឡាយ បានឲ្យតម្លៃវា។
យ៉ាងណាមិញ ជីវិតដែលប្រេះស្រាំ ក៏អាចប្រែជាថ្មីឡើង ពេលបានទទួលការប៉ះពាល់ពីសេចក្តីស្រឡាញ់ និងព្រះគុណព្រះ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ យើងឃើញថា ពេលដែលលោកហោរាយេរេមា បានមើលជាងស្នូនម្នាក់កំពុងធ្វើការ គាត់បានកត់សំគាល់ឃើញថា បើកាលណាភាជនៈដែលគាត់កំពុងធ្វើពីដីឥដ្ឋបានខូចនៅដៃគាត់ នោះក៏ធ្វើឡើងជាភាជនៈផ្សេងទៀតវិញ តាមដែលគាត់យល់ឃើញថាគួរ(យេរេមា ១៨:១-៦)។ ត្រង់ចំណុចនេះ ព្រះអម្ចាស់ក៏បានបកស្រាយថា ពួកអ៊ីសា្រអែលនៅសម័យដើម គឺដូចជាដីឥដ្ឋដែលនៅក្នុងព្រះហស្តព្រះអង្គ ហើយព្រះអង្គនឹងសូនពួកគេឲ្យមានរូបរាង្គថ្មី តាមបំណងព្រះទ័យព្រះអង្គ។
ទោះជីវិតយើងមានការប្រេះបែកខ្លាំងយ៉ាងណាក៏ដោយ ក៏ព្រះទ្រង់នៅតែអាចធ្វើឲ្យយើងមានរូបរាង្គថ្មីដ៏ស្រស់ស្អាត។ ព្រះអង្គស្រឡាញ់យើង ទោះបីជាយើងមិនល្អឥតខ្ចោះ ហើយមានកំហុសកាលពីមុនយ៉ាងណាក៏ដោយ ហើយព្រះអង្គសព្វព្រះទ័យនឹងធ្វើឲ្យយើងមានជីវិតដែលប្រសើរឡើង។-Cindy Hess Kasper
ល្អតែសម្បកក្រៅ
ថ្ងៃមួយ កូនស្រីរបស់ខ្ញុំបានលវ៉ែនតាការពារពន្លឺថ្ងៃ ដែលខ្ញុំទើបតែទិញថ្មីៗ។ នាងក៏បានប្រគល់វ៉ែនតានោះមកវិញ ហើយនិយាយលេងថា “ម៉ាក់ វ៉ែនតានេះ មិនមែនជាវ៉ែនតាការពារពន្លឺថ្ងៃទេ។ វាគ្រាន់តែជាវ៉ែនតាសម្រាប់ពាក់ឲ្យល្អមើលប៉ុណ្ណោះ។ តាមខ្ញុំស្មាន ម៉ាក់ទិញវ៉ែនតាហ្នឹង ដោយសារវាធ្វើឲ្យម៉ាក់មានសម្រស់ស្អាតហើយមែនទេ?”
ត្រង់ចំណុចនេះ ខ្ញុំទទួលស្គាល់ថា កូនស្រីខ្ញុំស្គាល់ចិត្តខ្ញុំ។ ពេលខ្ញុំទិញវ៉ែនតានោះ ខ្ញុំមិនបានគិតដល់ការការពារកាំរស្មីយ៉ូវី ឬគិតថា វ៉ែនតានោះពិតជាអាចការពារពន្លឺថ្ងៃមែនឬអត់ទេ។ ខ្ញុំគ្រាន់តែចូលចិត្ត ភាពស្រស់ស្អាត ដែលវាផ្តល់ឲ្យខ្ញុំប៉ុណ្ណោះ។
មនុស្សភាគច្រើនចូលចិត្តធ្វើឲ្យខ្លួនមានរូបសម្រស់ល្អ។ យើងចង់ឲ្យគេមើលមក ឃើញយើង“មានការរៀបចំខ្លួនបានល្អ” ដោយគ្មានការពិបាក ការភ័យខ្លាច ការល្បួង ឬការឈឺក្បាលអ្វីឡើយ។ ការព្យាយាមរក្សារូបសម្រស់សម្បកក្រៅ ក្នុងដំណើរជីវិតខាងវិញ្ញាណ មិនមានប្រយោជន៍អ្វីសម្រាប់ខ្លួនយើង ឬសម្រាប់អ្នករួមដំណើរជាមួយយើងទេ។ តែការចែករំលែកជីវិតយើង ជាមួយអ្នកដទៃ ក្នុងរូបកាយព្រះគ្រីស្ទ ផ្តល់ប្រយោជន៍ដល់យើង ក៏ដូចជាចំពោះអ្នកដទៃផងដែរ។ ពេលដែលយើងមានភាពស្មោះត្រង់កាន់តែខ្លាំង ដោយមិនខំធ្វើខ្លួនឲ្យល្អតែសម្បកក្រៅ នោះព្រះទ្រង់នឹងបើកភ្នែកយើងឲ្យមើលឃើញអ្នកដទៃ ដែលកំពុងតយុទ្ធក្នុងស្ថានភាពដែលស្រដៀងនឹងយើង។ ព្រះទ្រង់អាចប្រើយើងកាន់តែច្រើនឡើង ដើម្បីជួយអ្នកដទៃ ពេលដែលយើងអរសប្បាយនឹងការប្រកបទាក់ទង កាន់តែជិតស្និទ្ធជាមួយព្រះអង្គ ហើយមានការយល់ដឹងកាន់តែច្បាស់ អំពីភាពប្រេះបែក និងចំណុចខ្វះខាតរបស់ខ្លួនឯង។
ចូរយើងអនុញ្ញាតឲ្យព្រះដកយកចេញនូវការធ្វើពើ ដែលល្អតែសម្បកក្រៅ ហើយ “ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង”(ហេព្រើ ១០:២៤)។-Cindy Hess Kasper
កាលពីព្រេងនាយ
អ្នកខ្លះនិយាយថា ព្រះគម្ពីរគ្រាន់តែជាសៀវភៅរឿងប្រឌិតសម្រាប់កូនក្មេង។ ព្រោះពួកគេមិនជឿថា មានក្មេងប្រុសដែលអាចសម្លាប់យក្ស ឬមានមនុស្សដែលអាចរស់នៅក្នុងពោះត្រីបានបីថ្ងៃ ឬមួយមានលោកណូអេ ដែលអាចសង់ទូកដ៏ធំសម្រាប់ដាក់សត្វដ៏ច្រើនសណ្ឋិកបានទេ។ សូម្បីតែអ្នកកាន់សាសនាខ្លះ បានគិតថា រឿងទាំងនេះគ្រានតែជារឿងដែលពិរោះស្តាប់ សម្រាប់បង្រៀនមនុស្សឲ្យមានសីលធម៌ល្អប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវបានមានបន្ទូលអំពីរឿងទាំងនោះ ដោយចាត់ទុកជាព្រឹត្តិការណ៍ដែលបានកើតឡើងពិតៗ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ”(ម៉ាថាយ ២៤:៣៧-៣៩)។
ព្រះអង្គនឹងយាងមកវិញ នៅពេលដែលយើងមិនដឹងខ្លួន។ ព្រះយេស៊ូវបានប្រៀបធៀបការដែលលោកយ៉ូណាស នៅក្នុងពោះត្រីអស់បីថ្ងៃ ទៅនឹងការដែលព្រះអង្គនៅក្នុងផ្នូរអស់បីថ្ងៃ មុនពេលមានព្រះជន្មឡើងវិញ(ម៉ថាយ ១២:៤០)។ ហើយលោកពេត្រុស បានមានប្រសាសន៍អំពីលោកណូអេ និងទឹកជំនន់ ដោយប្រដូចរឿងនោះ ទៅនឹងការដែលព្រះអង្គនឹងយាងមកវិញ នៅពេលអនាគត(២ពេត្រុស ២:៤-៩)។
ព្រះប្រទានព្រះបន្ទូលព្រះអង្គ ក្នុងព្រះគម្ពីរបរិសុទ្ធ ដែលមានពេញដោយសេចក្តីពិត មិនមែនជារឿងប្រឌិតទេ។ ហើយនៅថ្ងៃមួយ យើងនឹងបានរស់នៅ ដោយអំណរជារៀងរហូត ជាមួយព្រះអង្គ ពេលព្រះអង្គយាងមកវិញ ដើម្បីទទួលកូនព្រះអង្គ ទៅនៅជាមួយព្រះអង្គ។-Cindy Hess Kasper
បុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ជារៀងរាល់ថ្ងៃ
មានពេលមួយ មិត្តភ័ក្តរបស់ខ្ញុំម្នាក់ ដែលជាគ្រូបង្រៀនសាលាមត្តេយ្យ បានស្តាប់ឮសិស្សរបស់គាត់ជជែកគ្នាយ៉ាងអ៊ូអរ។ ម៉ារា(Maria)ដែលជាក្មេងស្រីតូច បានសួរគេថា “នរណាខ្លះស្រឡាញ់ព្រះ?” ក្មេងទាំងអស់ដែលនៅទីនោះសុទ្ធតែឆ្លើយថា “ខ្ញុំ! ខ្ញុំ!” ហើយប៊ីលី(Billy)ក៏បាននិយាយថា “ខ្ញុំស្រឡាញ់ព្រះយេស៊ូវ” តែឃែលី(Kelly) ក៏បានប្រកែកថា “តែព្រះអង្គបានសុគតហើយ”។ ប៊ីលីក៏តបថា “បាទ ព្រះអង្គសុគតមែន តែព្រះអង្គតែងតែមានព្រះជន្មឡើងវិញ នៅរៀងរាល់ថ្ងៃបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ!”
ការនេះបានបញ្ជាក់ច្បាស់ថា ប៊ីលី មិនទាន់មានការយល់ដឹងច្បាស់ អំពីអត្ថន័យនៃពិធីបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញទេ។ យើងដឹងថា ព្រះយេស៊ូវបានសុគត មួយដងជាសម្រេច (រ៉ូម ៦:១០ ហេព្រើ ១០:១២) ហើយជាការពិតណាស់ ព្រះអង្គក៏បានមានព្រះជន្មរស់ឡើងវិញ តែមួយដងផងដែរ។ ព្រះយេស៊ូវគ្មានបាបទេ តែព្រះអង្គបានទទួលទោស នៃអំពើបាបរបស់យើង នៅលើឈើឆ្កាង ហើយបីថ្ងៃក្រោយមក ព្រះអង្គក៏បានឈ្នះសេចក្តីស្លាប់ ដោយមានព្រះជន្មឡើងវិញ ហើយវាយបំបាក់អំណាចនៃសេចក្តីស្លាប់។ គឺដោយសារការលះបង់ព្រះលោហិតជាចុងក្រោយ ជាដង្វាយលោះបាបនេះហើយ ដែលបានបើកផ្លូវតែមួយ សម្រាប់ឲ្យយើងមានទំនាក់ទំនងជាមួយព្រះ ក្នុងពេលសព្វថ្ងៃ និងបាននៅក្នុងគ្រួសារតែមួយ ជាមួយព្រះអង្គ ជារៀងរហូត។
គឺដូចដែលមានសេចក្តីចែងមកថា “ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា … ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ”(១កូរិនថូស ១៥:៣-៤)។ ព្រះអង្គបានសន្យាថា…
ក្លិនដ៏ក្រអូប
មានក្លិនខ្លះ ធ្វើឲ្យយើងមិនអាចបំភ្លេចបាន។ ថ្មីៗនេះ ស្វាមីរបស់ខ្ញុំបានប្រាប់ខ្ញុំថា ក្រែមសម្រាប់កោរពុកមាត់គាត់ ជិតអស់ហើយ។ ខ្ញុំក៏ប្រាប់គាត់ថា “ពេលអូនទៅផ្សា អូននឹងទិញឲ្យបង”។ គាត់ក៏យកកំប៉ុងក្រែមនោះ មកសួរខ្ញុំថា “តើអូនអាចរកទិញម៉ាកនេះឲ្យបងបានទេ? បងចូលចិត្តក្លិនវា ប៉ាបងគាត់ប្រើតែម៉ាកមួយនេះឯង”។ ខ្ញុំក៏ញញឹម ដោយនឹកចាំអំពីអនុស្សាវរីយកាលពីវ័យកុមារ ដែលកាលនោះ ម្តាយរបស់ខ្ញុំចូលចិត្តប្រើសាប៊ូតែមួយម៉ាក សម្រាប់កក់សក់ឲ្យខ្ញុំ។ យើងទាំងពីរនាក់ប្តីប្រពន្ធ សុទ្ធតែនឹកចាំអំពីមនុស្សជាទីស្រឡាញ់របស់យើង ដោយសារក្លិនដ៏ក្រអូបនៃរបស់ដែលយើងចូលចិត្តប្រើ។
លោកអូលីវើ វេដេល ហូម(Oliver Wendell Holmes) បានមានប្រសាស៍ថា “ក្លិនងាយនឹងធ្វើឲ្យមនុស្សនឹកឃើញការចងចាំ ក្តីស្រម៉ៃ អនុស្សាវរីយចាស់ៗ និងចំណងទាក់ទង បានយ៉ាងងាយជាងរស់ជាតិ ឬសម្លេង”។
ចុះបើសិនជាជីវិតយើង បានបញ្ចេញក្លិនដ៏ក្រអូប ដែលទាក់ទាញអ្នកដទៃឲ្យមករកព្រះវិញ តើប្រសើរយ៉ាងណាដែរ? ត្រង់ចំណុចនេះ បទគម្ពីរ ២កូរិនថូស ២:១៥ បានចែងថា “ដ្បិតយើងខ្ញុំជាក្លិនក្រអូបនៃព្រះគ្រីស្ទដល់ព្រះ នៅក្នុងពួកមនុស្សដែលកំពុងតែបានសង្គ្រោះ ហើយក្នុងពួកអ្នកដែលកំពុងតែវិនាសទៅដែរ”។ ក្លិនរបស់យើង ជាទីសព្វព្រះទ័យដល់ព្រះ ប៉ុន្តែ វាក៏ទាក់ទាញអ្នកដទៃ ឲ្យមករកព្រះអង្គ ឬទប់ទល់នឹងពួកគេ។ យើងដែលជាអ្នកដែលមានការយល់ដឹង អំពីការលះបង់របស់ព្រះយេស៊ូវ មានឱកាសធ្វើជា “ក្លិនក្រអូបនៃព្រះគ្រីស្ទ” នឹងធ្វើឲ្យគេនឹកចំាអំពីព្រះអង្គ។
ក្លិនដ៏ក្រអូបនៃការមានលក្ខណៈដូចព្រះគ្រីស្ទ អាចជាការទាក់ទាញអ្នកដទៃឲ្យមករកព្រះអង្គសង្រ្គោះ ដោយមិនអាចប្រកែកបាន។-Cindy…
“គេងសម្រាក”
មានពេលមួយឆ្កែរបស់ខ្ញុំ មានការរំភើបចិត្តខ្លាំងពេក វាក៏ទៅជាប្រកាច់។ ដើម្បីកុំឲ្យមានរឿងនេះកើតឡើងនៅពេលក្រោយទៀត ខ្ញុំបានព្យាយាមរម្ងាប់អារម្មណ៍វា ដោយអង្អែលរោមវា និងនិយាយទៅកាន់វា ដោយសម្លេងស្រទន់ ហើយប្រាប់វាឲ្យក្រាបចុះ។ ប៉ុន្តែ នៅពេលដែលវាឮខ្ញុំនិយាយថា “ក្រោបចុះ” វាមិនមើលមុខខ្ញុំចំទេ ហើយក៏ចាប់ផ្តើមរអ៊ូរងូវៗ។ ទីបំផុត វាក៏រម្ងាប់អារម្មណ៍យ៉ាងឆាប់រហ័ស ទាំងចុះចូលនឹងខ្ញុំ រួចក៏ប្រាស់ខ្លួនដេកនៅលើកម្រាលឥដ្ឋ។
ជួនកាល យើងក៏ត្រូវនឹកចាំថា យើងត្រូវការការសម្រាកផងដែរ។ ក្នុងទំនុកដំកើង ជំពូក២៣ យើងឃើញថា អ្នកគង្វាលល្អបានឲ្យយើង “ដេកសម្រាកនៅទីមានស្មៅខៀវខ្ចី” ហើយទ្រង់នាំយើងទៅ “ក្បែរមាត់ទឹកដែលហូរគ្រឿនៗ”។ ព្រះអង្គជ្រាបថា យើងត្រូវការភាពស្ងប់រម្ងាប់និងការសម្រាក ពីព្រះអង្គ សូម្បីតែនៅពេលដែលយើងមិនបានដឹងខ្លួនក៏ដោយ។ ព្រះបានរចនារូបកាយរបស់យើងមក ឲ្យមានការសម្រាកជាទៀងទាត់។ ព្រះអង្គបានសម្រាកនៅថ្ងៃទី៧ បន្ទាប់ពីព្រះអង្គបានបង្កើតរបស់សព្វសារពើក្នុងរយៈពេល៦ថ្ងៃ(លោកុប្បត្តិ ២:២-៣ និក្ខមនំ ២០:៩-១១)។ ព្រះយេស៊ូវបានជ្រាបថា មានពេលដែលព្រះអង្គត្រូវធ្វើការបម្រើដល់ហ្វូងមនុស្ស និងមានពេលដែលព្រះអង្គត្រូវសម្រាក។ ជាក់ស្តែង ព្រះអង្គបានបង្រៀនពួកសិស្សឲ្យ “មកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន”(ម៉ាកុស ៦:៣១)។
ពេលយើងបានសម្រាក យើងអាចប្រមូលអារម្មណ៍ឲ្យមូលឡើងវិញ ហើយមានភាពស្រស់ថ្លាឡើង។ ពេលដែលយើងមានសកម្មភាពយ៉ាងមមាញឹក ក្នុងពេលម៉ោងនីមួយៗ ទោះនោះជាកិច្ចការដែលសំខាន់ ឬមិនសូវសំខាន់ក្តី ជាញឹកញាប់ ព្រះអង្គសព្វព្រះទ័យឲ្យយើងបង្វែរអារម្មណ៍មករកព្រះអង្គវិញ ដោយ “ដេកសម្រាក”។ ការសម្រាកជាអំណោយ គឺអំណោយដ៏ល្អ…
ការចាប់ផ្តើមជីវិតថ្មី
កាលពីជាង៨០ឆ្នំាមុន មានក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ បានអធិស្ឋានទទួលព្រះយេស៊ូវ ជាព្រះសង្រ្គោះនៃជីវិតរបស់គាត់។ ម្តាយរបស់គាត់បានសរសេរ នៅក្នុងសៀវភៅកំណត់ហេតុថា “ថ្ងៃនេះ ឃ្លែ(Clair) បានចាប់ផ្តើមជីវិតថ្មី”។
ក្មេងប្រុសម្នាក់នោះ គឺជាឪពុករបស់ខ្ញុំ។ គាត់បានហៅថ្ងៃដែលគាត់បានសម្រេចចិត្តដើរតាមព្រះគ្រីស្ទ ថាជាការចាប់ផ្តើមនៃដំណើរជីវិតរបស់គាត់។ ការលូតលាស់ខាងវិញ្ញាណជាដំណើរការ ដែលមានរយៈពេល១ជីវិត គឺមិនមែនជាហេតុការណ៍ដែលកើតឡើង ក្នុងពេលតែម្តងជាសម្រេចនោះឡើយ។ ដូចនេះ តើអ្នកដែលទើបទទួលជឿព្រះ អាចមានសេចក្តីជំនឿ និងបន្តលូតលាស់ដោយរបៀបណា? ត្រង់ចំណុចនេះ មានការមួយចំនួន ដែលខ្ញុំបានសង្កេតឃើញមាន ក្នុងជីវិតរបស់ឪពុកខ្ញុំ ជាច្រើនឆ្នាំកន្លងមក។
គាត់បានអានព្រះគម្ពីរជាទៀងទាត់ ដើម្បីបង្កើនការស្វែងយល់ដឹងរបស់គាត់អំពីព្រះ ហើយគាត់បានធ្វើឲ្យការអធិស្ឋានក្លាយជាផ្នែកមួយ ដែលគាត់មិនអាចអត់បាន ក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់(១របាក្សត្រ ១៦:១១ ១ថែស្សាឡូនិច ៥:១៧)។ ជាការពិតណាស់ ការអានព្រះគម្ពីរ និងការអធិស្ឋានជួយឲ្យយើងមានការលូតលាស់ កាន់តែស្និទ្ធស្នាលជាមួយព្រះ ហើយអាចជម្នះការល្បួងបានផង(ទំនុកដំកើង ១១៩:១១ ម៉ាថាយ ២៦:៤១ អេភេសូរ ៦:១១ ២ធីម៉ូថេ ៣:១៦-១៧ ១ពេត្រុស ២:២)។ ព្រះវិញ្ញាណបរិសុទ្ធ បានចាប់ផ្តើមបង្កើត “ផលផ្លែខាងវិញ្ញាណ” ក្នុងជីវិតរបស់គាត់ ពេលដែលគាត់ថ្វាយជីវិតដាច់ដល់ព្រះអង្គ ដោយជំនឿ និងការស្តាប់បង្គាប់(កាឡាទី ៥:២២-២៣)។ យើងបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការធ្វើបន្ទាល់ និងការបម្រើអ្នកដទៃ។
ដំណើរជីវិតខាងវិញ្ញាណរបស់យើង…
យប់ដ៏សុខសាន្ត
លោកសាយមិន(Simon) បានផ្លាស់ទីលំនៅ ពីប្រទេសហូឡង់ មកសហរដ្ឋអាមេរិក។ ភរិយារបស់គាត់ គឺអ្នកស្រីខេយ(Kay) និងកូនទាំងបីនាក់ កើតនៅសហរដ្ឋអាមេរិក។ តែក្រោយមក កូនទាំងបីនាក់បានរៀបការជាមួយអ្នកដែលមកពីប្រទេសខុសៗគ្នា ដូចជា ចេនី(Jenny)បានរៀបការជាមួយរ៉ូបឺតូ(Roberto) ដែលមកពីប្រទេសប៉ាណាម៉ា។ រីឯប៊ីល(Bill)វិញ គាត់បានរៀបការជាមួយវ៉ានៀ(Vania) មកពីប្រទេសប៉ទុយហ្កាល់។ ចំណែកឯលូកាស(Lucs)វិញ បានរៀបការជាមួយបូរា(Bora) មកពីប្រទេសកូរេខាងត្បូង។ ដូចនេះ ពេលដែលពួកគេជួបជុំគ្នានៅពេលល្ងាចថ្ងៃបុណ្យណូអែល ពួកគេបានច្រៀងបទ “យប់ដ៏សុខសាន្ត” ព្រមគ្នា ជាភាសាកំណើតរៀងៗខ្លួន បង្កើតបានជាសម្លេងច្រៀងដ៏ផ្អែមពិរោះ ដល់ព្រះកាណ៍ព្រះអម្ចាស់ ខណៈពេលដែលពួកគេអបអរថ្ងៃកំណើតរបស់ព្រះរាជបុត្រាព្រះអង្គ។
កាលពីជាងពីរពាន់ឆ្នាំមុន ពេលដែលពួកគង្វាល កំពុងមើលថែរហ្វូងចៀម ក្នុងយប់ដ៏ស្ងប់ស្ងាត់ ស្រាប់តែទេវតាមួយអង្គបានប្រកាស់ប្រាប់ពួកគេ អំពីការប្រសូត្ររបស់ព្រះយេស៊ូវថា “មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ បន្ទាប់មក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ ពោលសរសើរដល់ព្រះថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៤)។ ព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ជាព្រះសង្រ្គោះនៅលោកិយ បានប្រសូត្រនៅថ្ងៃនោះ។ ព្រះអង្គជាព្រះរាជបុត្រា ដែលទេវតាបានប្រកាស ក្នុងយប់ដ៏សុខសាន្ត កាលពីយូរលង់មកហើយ។ ព្រះអង្គជាអំណោយដែលព្រះប្រទាន ដោយព្រះគុណដ៏អស្ចារ្យ ដល់មនុស្សរាល់គ្នា ក្នុង “គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ…
លើសពីតម្រូវការ
មានពេលមួយ ខ្ញុំបានធ្វើកម្មវិធីជួបជុំកម្សាន្តសប្បាយមួយ នៅផ្ទះរបស់ខ្ញុំ។ ពេលនោះ ខ្ញុំខ្លាចខ្វះអាហារ ដែលខ្ញុំបានត្រៀមទុក សម្រាប់បម្រើភ្ញៀវទាំងឡាយ។ តាមពិត ខ្ញុំមិនគួរបារម្ភឡើយ ព្រោះមានមិត្តភ័ក្រមួយចំនួនបានយកអាហារជាបន្ថែមទៀតមក ដោយមិនឲ្យខ្ញុំដឹងជាមុន បានជាយើងទាំងអស់គ្នាអាចញាំអាហារបន្ថែមដ៏ភ្ញាក់ផ្អើលនោះ យ៉ាងសប្បាយរីករាយ។ យើងមានអាហារច្រើនលើសពីតម្រូវការ ហើយអាចចែករំលែកគ្នាទៅវិញទៅមក ជាបរិបូរ។
យ៉ាងណាមិញ យើងបម្រើព្រះនៃភាពបរិបូរ ដែលទ្រង់មានលទ្ធភាពផ្គត់ផ្គង់យើង “លើសពីតម្រូវការ” ជានិច្ច។ យើងអាចមើលឃើញភាពសប្បុរសរបស់ព្រះអង្គ តាមរយៈរបៀបដែលព្រះអង្គស្រឡាញ់កូនរបស់ព្រះអង្គ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១០៣ ស្តេចដាវីឌបានរៀបរាប់ អំពីផលប្រយោជន៍ជាច្រើន ដែលព្រះវរបិតានៃយើងបានប្រទានមកយើង។ ក្នុងខ.៤ ព្រះអង្គបានមានបន្ទូលថា ព្រះអម្ចាស់ប្រោសលោះជីវិតយើង ឲ្យរួចពីសេចក្តីហិនវិនាស ហើយយកសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា បំពាក់ជាមកុដឲ្យយើងផង។
ម្យ៉ាងវិញទៀត សាវ័កប៉ុលបានរំឭកយើងថា ព្រះ “បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ” ហើយ “អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី”(អេភេសូរ ១:៣ ៣:២០)។ ដោយសារសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គ នោះយើងរាល់គ្នាត្រូវបានហៅថា កូនព្រះ(១យ៉ូហាន ៣:១) ហើយព្រះអង្គអាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណ បានចម្រើនដល់យើងរាល់គ្នា “ប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច” ដើម្បីឲ្យបានច្រើនឡើង ខាងឯការល្អគ្រប់ជំពូក”(២កូរិនថូស ៩:៨)។
សេចក្តីស្រឡាញ់ និងព្រះគុណនៃព្រះ បានបង្ហូរចូលក្នុងជីវិតយើង ជួយឲ្យយើងអាចចែករំលែកសេចក្តីស្រឡាញ់…
សេចក្តីស្រឡាញ់ដ៏ពិត
ពីរបីឆ្នាំមុន បេថបាននាំម្តាយរបស់នាង ទៅពិនិត្យសុខភាព ហើយគ្រូពេទ្យក៏បានប្រាប់ថា ម្តាយរបស់នាងមានជម្ងឺវង្វេងវង្វាន់។ ចាប់តាំងពីពេលនោះមក មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ ត្រូវបង្ខំចិត្តធ្វើការសម្រេចចិត្តពិបាកៗ សម្រាប់ការមើលថែរម្តាយរបស់នាង ហើយជាញឹកញាប់ នាងមានការឈឺចិត្តណាស់ ពេលដែលនាងឃើញម្តាយជាទីស្រឡាញ់ ដែលធ្លាប់តែមានពេញដោយភាពក្លៀវក្លា ត្រូវចាកចេញពីនាងបន្តិចម្តងៗ។ នៅក្នុងការឆ្លងកាត់ពេលដ៏ពិបាកនោះ នាងបានដឹងថា សេចក្តីស្រឡាញ់ដ៏ពិតមិនតែងតែមានភាពងាយ ឬសុខស្រួលឡើយ។
ឆ្នាំមុន បន្ទាប់ពីម្តាយរបស់បេថបានចូលពេទ្យអស់បីបួនថ្ងៃ នាងក៏បានសរសេរសំបុត្រ មកកាន់មិត្តភ័ក្ររបស់នាងមួយចំនួន ដែលក្នុងនោះ នាងបានសរសេរថា “ក្នុងដំណើរដែលហាក់ដូចជាថយក្រោយនេះ ខ្ញុំសូមអរព្រះគុណព្រះ សម្រាប់ការធ្វើដំណើរជីវិត ជាមួយម្តាយរបស់ខ្ញុំ។ នៅពីក្រោយអនុស្សាវរីយ៍ ការបាត់បង់ ការច្របូកច្របល់ និងភាពអស់សង្ឃឹមដ៏ធ្ងន់ធ្ងរ ខ្ញុំមានមនុស្សជាទីស្រឡាញ់ ដែលស្រឡាញ់ជីវិត ហើយមានសន្តិភាពក្នុងចិត្តទាំងស្រុង។ ខ្ញុំរៀនសូត្របានច្រើនណាស់ អំពីអត្ថន័យនៃសេចក្តីស្រឡាញ់ដ៏ពិត ហើយទោះការធ្វើដំណើរ ទឹកភ្នែក និងការឈឺក្បាលនេះ មិនមែនជាអ្វីដែលខ្ញុំទូលសូមក៏ដោយ ក៏ខ្ញុំនៅតែចាត់ទុកវាជាបទពិសោធន៍ដ៏ល្អបំផុតក្នុងជីវិត”។
ព្រះគម្ពីរបានរំឭកយើងថា សេចក្តីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង “ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់”(១កូរិនថូស ១៣:៤-៧)។
សេចក្តីស្រឡាញ់ដ៏ពិតមានប្រភពមកពីព្រះវរបិតានៃយើង ដែលបានប្រទានព្រះរាជបុត្រាព្រះអង្គមក ជាអំណោយ។ ពេលដែលយើងព្យាយាមបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គ…